ស្រុកស្ទឹងហាវ៖បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយមានជនមិនស្គាល់មុខកាប់ជាច្រើនដាវ
មានបុរសម្នាក់រងបួសធ្ងន់ធ្ងរ ដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ កាប់ដោយដាវ កាលពីម៉ោងជិត៩ ព្រឹកថ្ងៃទី១៣.១២.២០១៩ នៅ ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់តាមរបាយការណ៍បឋមថា អំពើហឹង្សានេះ ជនបង្កមួយក្រុមបានយកដាវចំនួន២ ដើម កាប់ទៅលើជនរងគ្រោះឈ្មោះឌី តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ រងរបួសធ្ងន់ធ្ងរ ចំក្បាលខាងស្តាំនិងថ្ងាស បន្ទាប់មកក្រុមជនបង្កបានរត់កិច្ចខ្លួនបាត់ ។

ករណីនេះសមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកជនដៃដល់ចាប់យកមកដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះត្រូវបានប្រជាការពារយកមកមណ្ឌលសុខភាពស្ទឹងហាវ និងក្រោយមកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

