តាកែវ៖ស្លាប់ស្ត្រីម្នាក់ និងរបួស២នាក់ ព្រោះបើកម៉ូតូលឿនពេក មិនពាក់មួកសុវត្ថិភាព ដល់ផ្លូវកោងមិនកោងតាមផ្លូវ ក៏បុកបង្គោលធ្លាក់ផ្លូវ
កាលពីវេលាម៉ោងព្រឹក ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យ ស្លាប់ស្ត្រីម្នាក់ និង ២នាក់ទៀតរងរបួសធ្ងន់ នៅចំណុចផ្លូវកោង តាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលលេខ ១២១-១២២ស្ថិតនៅក្នុងភូមិ ព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រភពពីអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយ ឈ្មោះ សយ គួន ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកសិក រស់នៅភូមិ ជ្រោយ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ បើកម៉ូតម៉ាកអ៉ិចស៉ីទ័រ សេ១៥០ គ្មានផ្លាកលេខ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីជើងទៅត្បូង ឌុបស្ត្រី២នាក់ លុះមកដល់កន្លែងកើតហេតុ ផ្លូវកោង អ្នកបើកបរក្នុងល្បឿនលឿន មិនកោងតាមផ្លូវ ក៏ជ្រុលទៅបុកបង្គោលសុវត្តិភាព បណ្តាលឲ្យអ្នកបើករងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយ
អ្នករួមដំណើរចំនួនពីរនាក់ គឺ៖

ទី១ឈ្មោះ សូ ចន្ធី ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ ស្រុកមិនស្គាល់ក្នុងខេត្តព្រៃវែង មិនពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ។
ទី២ឈ្មោះ វ៉ាន ម៉ាលីន ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរកសិករ មិនពាក់មួកសុវត្តិភាព រស់នៅភូមិ ម្រាមទាគ ឃុំ ជីរ៉ូទី២ ស្រុក ត្បូងឃ្មុំ ខេត្ត្បូងឃ្មុំ ត្រូវទទួលរងរបួសធ្ងន់(ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុនៃគ្រោះថ្នាកនោះ បណ្ដាយមកពីអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន នៅចំណុចផ្លូវកោង មិនកោងតាមផ្លូវ ក៏បានជ្រុលទៅបុកបង្គោលសុវត្តិភាព ហើយកបានដួលដោយខ្លួនឯង។

ក្រោយកើតហេតុកម្លាំងជំនាញបានយកម៉ូតូរងគ្រោះរក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលឃុំគិរីចុងកោះ ជាបណ្ដោះអាសន្ន រង់ចាំក្រុមគ្រួសារម្ចាស់ម៉ូតូមកសុំយកម៉ូតូទៅជួសជុលប្រើប្រាស់វិញ៕


