វ៉ាក់សាំងចិន នឹងដឹកមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ…

វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។


លោក វ៉ាង ធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់នៅក្នុងជំនូបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញ។


គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram