សមត្ថកិច្ចស្ទាក់ចាប់រថយន្តលួចដឹកជ្រូកចូលកម្ពុជាតាមច្រករបៀង…

ខេត្តបន្ទាយមានជ័យ សកម្មភាពលួចនាំចូលជ្រូកខុសច្បាប់នៅតែបន្តកើនតមានឡើង សត្វជ្រូកចំនួន១៦ក្បាល ឈ្មួញលួចដឹកចេញពីច្រករបៀងប្រទេសថៃតាមរថយន្តត្រូវកំលាំងជំនាញឃាត់យកទៅ អនុវត្តតាមច្បាប់។


ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់រថយន្តតូរីសមួយគ្រឿងដឹកជ្រូក ១៦ ក្បាលចូលកម្ពុជាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ ស្ថិនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


តាមការឆ្លើយសារភាពប្រាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា សត្វជ្រូកខាងលើ បានលួចនាំចូលតាមច្រករបៀង ក្នុងមូលដ្ឋានឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដឹកយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បន្ទាប់មកមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់ជាបន្ត។


ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កនៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram