ការរដ្ធានបូមខ្សាច់មួយកន្លែងសង្ស័យគ្មានច្បាប់អនុញ្ញាតដំណើរការបានយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ចជំនាញនៅក្នុងខេត្តកំពង់ស្ពឺជាហេតុបាត់បង់ចំណូលចូលរដ្ឋ…

ខេត្តកំពង់ស្ពឺ÷ ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពុងតំណើការបានយ៉ាងរលូន គ្មានការរំខានពីសមត្ថកិច្ចជំនាញ
ការដ្ឋានបូមខ្សាច់ខាងលើបានដាក់គ្រឿងចក្រនិងម៉ាស៊ីនខ្នាតធំបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោត
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋម្នាក់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់ខាងលើបានធ្វើសកម្មភាពបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោត និងបានដឹកចេញទៅលក់យកលុយចែកគ្នាបានយ៉ាងរំភើយតែម្ដង
ជុំវិញនិងការដ្ឋានបូមខ្សាច់ខាងលើកំពុងលួចលាក់ធ្វើអាជីវកម្មបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោត
ចំណែកលោក ហែម ហ៊ន មេឃុំត្រពាំងគង បានលើកឡើងថាពាក់ព័ន្ធនឹងការរដ្ឋាបូមខ្សាច់ខាងលើសូមសួរទៅខាងរដ្ធបាលខេត្តកំពង់ស្ពឺលោកដឹងច្បាស់ ។
ជុំវិញនិងករណីការរដ្ធានបូមខ្សាច់ចេញពីរក្នុងស្ទឹងព្រែកត្នោតខាងលើមហាជនរិះគន់ចាំៗទៅលើមន្ត្រីជំនាញ រ៉ែនិងថាមពលខេត្តកំពង់ស្ពឺ អសមត្ថភាពទប់ស្កាត់និងបង្ក្រាប បណ្ដែតបណ្ដោយឲ្យ
ក្រុមជនឆ្លៀតឳកាសតែងតែលួចធ្វើសកម្មភាពនិងជិកក៏កាយយកធនធានរ៉ែធម្មជាតិ កេងចំណេញលើពន្ធសួយសាររបស់រដ្ឋបន្លំពីអាជីវកម្មខ្នាតធំមកអាជីវកម្មខ្នាតតូចដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ
ប្រជាជនរស់នៅក្នុងខេត្តកំពង់ស្ពឺ សំណូមពរ និងស្នើសុំឯកឧត្តម ជាម ចន្ទ័សោភណ័ អភិបាលខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលទីតាំងការដ្ឋានបូមខ្សាច់ខាងលើនេះផង និងមានវិធានការទៅតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំងមួយនេះនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមឈ្មួញធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរ។
អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយករណីខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោម អសមត្ថភាពមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការតាមរបៀបអ៊ែលៗកន្ទេលធំបន្លំដេក
ជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ។
ឣង្គភាពយើងខ្ញុំ នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងឣស់នៅរៀងរាល់ម៉ោងធ្វើការ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ 012396599
