ការរដ្ធានដឹកដីរបស់ឈ្មោះ តែ គឹមហុក មិនអនុវត្តន៍តាមគោលការណ៍អាជ្ញធរមូលដ្ឋាន ដឹកដីដោយមិនគ្របអោយបានត្រឹមត្រូវ ធ្វើអោយមានការហ៊ុយពាសពេញផ្លូវដែលវាជាការរំខានដល់ការធ្វើចរាចរ និងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន ជាពិសេសកុមារភូមិ ….

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០២៥ មានការដ្ឋានដឹកដីរបស់ឈ្មោះ តែ គឹមហុក មួយកន្លែងស្ថិតនៅក្នុងភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងតំណើការដឹកដីបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញឡើយ។ ការដ្ឋានដឹកដីខាងលើបានដាក់គ្រឿងចក្រ និងឡានខ្នាតតូចធំជាច្រើនគ្រឿងក្នុងការដឹកជញ្ជូនអាចម៍ដីមកដាក់នៅទីតាំងខាងលើ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិព្រៃពង្រ ឃុំស្គុះ សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា ការដ្ឋានដឹកដីខាងលើបានធ្វើសកម្មភាពដឹកដីយ៉ាងគគ្រឹកគគ្រេងដែលមានឡានតូចឡានធំយ៉ាងច្រើនហើយពុំមានការគ្រប ឬបិទបាំងអោយបានជិ ឬក៏ត្រូវតាមស្តងដារបច្ចេកទេសនោះទេ ហើយក៏មានឡានដឹកដីខ្លះពុំមានដាក់ស្លាកលេខសម្គាល់ទេ សកម្មភាពនេះហើយដែលធ្វើអោយមានជ្រុះដីតាមផ្លូវ និងមានការហ៊ុយយ៉ាងខ្លាំងដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកដែលរស់ក្នុងតំបន់យ៉ាងខ្លាំង ជាពិសេសប៉ះដល់កុមាររស់នៅនៅទីនោះ និងប៉ះពាល់ដល់ការធ្វើដំណើរទៅសាលារៀន។ អង្កភាពយើងបានទំនាក់ទំនងទៅលោកស្រីមេឃុំ ស្គុះ ដើម្បីរាយការណ៍ព័ត៌មានខាងលើអោយបានដឹង ។​​ ករណីខាងលើលោកស្រីមេឃុំ ស្គុះ ក៏បានធ្វើចុះទៅត្រួតពិនិត្យដល់ទីតំាងហើយក៏ប្រាប់ដល់ម្ចាស់ការរដ្ធានដឹកដីរបស់ឈ្មោះ តែ គឹមហុក អោយជួយគ្របផង តែម្ចាស់ការដ្ឋានមិនព្រមស្តាប់ និងអនុរត្តន៍តាមការណែនាំរបស់លោកស្រីមេឃុំឡើយ។

ប្រជាជនរស់នៅក្នុងភូមិព្រៃពង្រ ឃុំស្គុះ សំណូមពរ និងស្នើសុំឯកឧត្តម ជាម ចន្ទ័សោភណ័ អភិបាលខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលទីតាំងការដ្ឋានដឹកដីខាងលើនេះ និងមានវិធានការទៅតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំងមួយនេះផង ។​

អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយករណីខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាល និងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មាន។

ឣង្គភាពយើងខ្ញុំ​ នឹងរងចាំ​ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងឣស់នៅរៀងរាល់ម៉ោងធ្វើការ​ ឬ ទំនាក់ទំនង​តាមលេខទូរស័ព្ទ 012396599

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram