Lewandowski របស់ប៉ូឡូញ មិនប្រាកដថា តើ World Cup នៅកាតា នឹងក្លាយជាការប្រកួតចុងក្រោយសម្រាប់លោក?

(ដូហា)៖ ខ្សែប្រយុទ្ធ Robert Lewandowski សញ្ជាតិប៉ូឡូញបានលើកឡើងថា លោកបាននឹងកំពុងត្រៀមខ្លួនសម្រាប់ World Cup ដែលនឹងមកដល់នាពេលខាងមុខនៅប្រទេសកាតា ខណៈវាមិនច្បាស់នោះទេថាតើនេះនឹងក្លាយជាការប្រកួតក្នុងព្រឹត្តិការណ៍នេះ ជាលើកចុងក្រោយ សម្រាប់លោកឬយ៉ាងណា ប៉ុន្តែកីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថា លោកនឹងនៅមានតែកាយរាងកាយ សមស្របសម្រាប់ការប្រកួតនៅព្រឹត្តិការណ៍បន្ទាន់ ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កីឡាកររកគ្រាប់បាល់បានក្នុងកំណត់ត្រារបស់ក្រុមជម្រើសជាតិប៉ូឡូញ Lewandowski មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លិប FC Barcelona ដែលលេងនៅលីគ La Liga ក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ប្រកួតនៅគ្រប់កម្មវិធីទាំងអស់។
«តើនេះគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅ World Cup? ខ្ញុំមិនដឹងនោះទេ» នេះបើតាមសម្តី Lewandowski បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដូហា នាថ្ងៃសុក្រ។
«ខ្ញុំបាននឹងកំពុងត្រៀមខ្លួន ខណៈថាតើវានឹងក្លាយជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំនៅ World Cup ឬយ៉ាងណានោះ ប៉ុន្តែខ្ញុំមិននិយាយថាពិតមែន ហើយក៏មិននិយាយថា មិនពិតនោះដែរ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងនៅតែអាចលេងបានក្នុងពេលវេលា ៤ឆ្នាំខាងមុខ»។
ប៉ូឡូញ ស្ថិតក្នុងពូល C នៅព្រឹត្តិការណ៍ World Cup ហើយនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយប៉ះក្រុមម៉ិកស៊ិក នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ពួកគេ ក៏នឹងត្រូវប៉ះក្រុមអាហ្សង់ទីន និងអារ៉ាប៊ីសាអូឌីតផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram