នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ៤នាក់ …
ខេត្តកណ្តាល ៖ កម្លាំងនគរបាល ក្រុងតាខ្មៅចុះបង្រ្កាបជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ កាលពី វេលាម៉ោង០៩និង ២៤នាទី ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ នៅចំណុចទី១ដីចំការល្មុតភូមិលេខ៣ នឹងចំណុចទី២នៅបន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ភូមិលេខ៣ រួមទាំងចំណុចទី៣ នៅបន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នោះរួមមាន ៖ ១ឈ្មោះថិ រត្ថា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។២ឈ្មោះសឿង ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។ ៣ឈ្មោះជា ប៊ុនឡេង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។៤ឈ្មោះសៅ គន្ធា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

ចំពោះវត្ថុតាងចាប់យកមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២០កញ្ចប់(ធំ០៦កញ្ចប់ តូច១៤កញ្ចប់)នឹងម៉ូតូ០១គ្រឿងម៉ាកHONDA SL បិទពណ៌ខ្មៅ គ្មានផ្លាកលេខ-ទូរស័ព្ទចំនួន០៤គ្រឿង(ម៉ាកoppo ពណ៌សចំនួន០១,ម៉ាកVIVO ព៌ណផ្ទៃមេឃ ,និងម៉ាកNOKIA អ៊ិនចុចពិល ចំនួន០២គ្រឿង ពណ៌ទឹកប៊ិចនិងពណ៌ខៀវ) ៕


