នាព្រឹកថ្ងៃ អាទិត្យ ទី ១៤ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តម ប៉ុល រតនា អនុប្រធានក្រុម…

ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស៊ីធរកណ្ដាល និងប្រធានក្រុមការងារចុះជួយឃុំ ព្រែកចង្ក្រាន ព្រមទាំងលោក សុង សាក់ អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានឃុំ ល្វេ រួមទាំងសហការី បានចុះមកសួរ សុខទុក្ខពលករចំណាកស្រុក ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋម សិក្សាព្រែកចង្ក្រានក្រោម ព្រមទាំងបាននាំយកមកនៅអំណោយ និង ថវិកា មកចែកជូនពលករ និងក្រុមការងារ ។
អំណោយទាំងអស់រួម :

  • អាល់កុល ២ កាន
  • សាប៊ូលាងដៃ+ដុសខ្លួន ១ កេស = ២០ដប
  • ដបដាក់អាល់កុល ចំនួន ១០
  • ម៉ាស ១ កេស = ២៥០០ ម៉ាស
  • ប៉ៅអ៊ី ចំនួន ១០
  • ខ្សែអក្សរព័ទ្ធបរិវេន ៧ ដុំ
  • អំពូលដាច់ភ្លើងភ្លឺ ១០
  • ខ្សែរភ្លើង
  • កង្ហារព្យួរពីលើ ចំនួន ៥
    *សមាសភាពអញ្ជើញចូលរួមមាន:
  • លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក
  • លោក យឹម យូគង់ អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល
  • លោក អុក សំរុង ប្រធានមណ្ឌលចត្តាឡីស័ក លោក លោកស្រី មន្ត្រីសាលាស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារទាំងអស់
  • លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ
  • ឯកឧត្តម ប្រធាន បានឧបត្ថម្ភថវិកាពលករចំណាកស្រុក ដែលកំពុងធ្វើចត្តាឡីស័ក ១២ នាក់ = ៣៦០ ០០០ រៀល ។
    សរុបការឧបត្ថម្ភជាថវិកា (សម្ភារៈ និងថវិកា) ស្មើនឹង ៨១៥ ដុល្លារ និង ២ ១៤៥ ០០០ រៀល ។
    នៅក្នុងឱកាសនេះឯកឧត្តមប្រធាន ក៏បានផ្ដាំផ្ញើឲ្យពលករ និងក្រុមការងារទាំងអស់ មានការអព្យាស្រ័យ មានសុខភាពល្អ និងអនុវត្តតាម វិធានការការពាររបស់ក្រសួងសុខាភិបាល ។
    ដោយក្តីគោរព !

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram