ឆេះកុងប្លាកេ៣ជាន់នៃអគារខុនដូដ៏ខ្ពស់មួយកន្លែងក្បែរផ្លូវទំនប់៧…

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានឆេះកុងប្លាកេ៣ជាន់ នៃអគារខុនដូដ៏ខ្ពស់មួយកន្លែងក្បែរផ្លូវទំនប់៧០ ក្នុងក្រុមទី១ ភូមិទួលសំពៅ សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រេីនចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា ម្ចាស់ខុនដូឈ្មោះ សួរ សារិទិ្ធ ភេទ ប្រុស អាយុ៦២ឆ្នាំ មុខរបរ ម្ចាស់ខុនដូ។

  • មូលហេតុ : ឆ្លងចរន្ត(អគិ្គសនី)។
  • ប្រភេទសំណង់ : ខុនដូ។
  • ខូចខាត: ឆេះកុងប្លាកេ៣ជាន់ ទី៧,៨,៩សើ្ម២០%។
  • ស្លាប់មនុស្ស : គ្មាន ។
  • របួសមនុស្ស : គា្មន។
    រថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យរាជធានីភ្នំពេញមកជួយបាញ់ទឹកពន្លត់ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
    – រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ឡាន មិនបានប្រើប្រាស់ ដោយពន្លត់ចប់ : នៅម៉ោង១:០០នាទីរំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram