ឆក់បានសម្រេចទៀតហើយ!! នារីម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រូវបានជនសង្ស័យឆក់យកទូរស័ព្ធនិងលុយ៥០ដុល្លារ បានសម្រច នៅសង្កាត់ស្ទឹងមានជ័យទី៣

 ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងបានធ្វើសកម្មភាព ឆក់ទូរស័ព្ធដៃមួយគ្រឿង ពីនារីម្នាក់ ខណះឈប់ម៉ូតូនិយាយទូរស័ព្ធជាក្រុមគ្រួសារ ហើយរៀបដាក់ចូលហោប៉ាវខោវិញ បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព មិនរំខានសមត្ថកិច្ច។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវឌួងងៀប(សេះស) ស្ថិតក្នុងសង្កាត់ស្ទឹងមានទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ហេង គីមហៀក ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនមួយកន្លែងម្តុំផ្លូវជាសុផារ៉ា ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារះដែរត្រូវបាត់បង់ មានទូរស័ព្ធមួយគ្រឿងម៉ាក Iphone 11pro max និងលុយ៥០ដុល្លារនៅក្នុងស្រោមទូរសព្ទ។ បើតាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថាមុនកើតហេតុ រូបគាត់និងក្រុមការងារ បាននាំគ្នាទៅផ្សារអ៊ីអន១ ដើម្បីធ្វើតេស មីឲ្យភ្លៀងភ្លក់ រសជាតិនិងគុណភាព ខណៈចប់ការងារហើយ បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយឡែក រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ខៀវចាសើពាក់ស្លាកលេខភ្នំពេញ1IR-1877ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀប(សេះស)ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ គ្រួសាររបស់គាត់បានខលទូរស័ព្ទមកហើយរូបគាត់ក៏បានឈប់ម៉ូតូ រួចដកទូរស័ព្ទចេញពីហោប៉ាវខោ មកនិយាយជាមួយក្រុមគ្រួសាររបស់គាត់ លុះនិយាយគ្នាចប់ហើយរូបគាត់បានយកទូរស័ព្ទបម្រុងដាក់ចូលហោប៉ាវខោវិញ ខណៈនោះក៍លេចមុខជនសង្ស័យចំនួនបួន នាក់ជិះម៉ូតូពីរគ្រឿងម៉ាកឌ្រីមសង់ មិនចាំផ្លាលេខ បានមកពីក្រោយហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់បានសម្រេចនិងលុយចំនួន៥០ ដុល្លារនៅក្នុងស្រោមទូរស័ព្ទ រួចនាំគ្នាជិះតិចខ្លួនដោយសុវត្ថិភាព។ ក្រោយកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅប្រាប់ក្រុមគ្រួសារដល់កន្លែងស្នាក់នៅរួច ក្រុមគ្រួសារបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ក្រោយពីដាក់ពាក្យបណ្ដឹងរួចហើយបាននាំគ្នាជិះម៉ូតូទៅកន្លែងស្នាក់នៅវិញដោយក្តីអស់សង្ឃឹម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram