សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនស្ត្រី ម្នាក់ តាមដិការបស់សាលា ដំបូង ខេត្តកណ្តាល….

ខេត្តសៀមរាប ៖ កាលពីរសៀល ថ្ងៃ ទី ២៧ ខែមេ សា ឆ្នាំ២០២០កម្លាំង ការិយាល័យ បទល្មើស ព្រហ្មទណ្ឌនៃ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំ ដោយ លោកអនុសេនីយ៍ទោ សៀ ក សោភា នាយការិយាល័យ
សហការ ជាមួយ កម្លាំង ការិយាល័យ បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយ មានការ សម្របសម្រួល ពី លោក កើត វ ណ្ណា រ៉េ តព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត បាន ឃាត់ខ្លួន


ស្ត្រី ម្នាក់ ឈ្មោះ ណុ ប រតន៍ ហៅ ម៉ែ អា ឆាយអាយុ ៤១ ឆ្នាំ ដល់ទី លំនៅ ក្នុងភូមិ ស្ល ក្រាម សង្កាត់ស្ល ក្រាម ក្រុង សៀមរាប ។
ការ ចាប់ ឃាត់ខ្លួន នេះ គឺ យោង តាម ដីកា បង្គាប់់ ឱ្យ ចាប់ខ្លួន លេខ ២៣៦ ដក ប ច ខ /២០ ចុះថ្ងៃ ទី ៣ ខែមេសា ឆ្នាំ ២០២០ ចេញ ដោយ លោករស់ ផុ ន ចាន់ និមល ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្តកណ្តាល ដោយ ចោទ ពី បទ ឆបោក ។
ប្រភព ពី មន្ត្រី កងរាជអាវុធហត្ថ ខេត្ត ថា ក្រោយពី ទទួល បាន ដីកា បង្គាប់ ឱ្យ ចាប់ខ្លួន ខាងលើ នា រសៀល ថ្ងៃ នោះ កម្លាំង ការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ ខេត្ត ទាំង ២ ក៏ បាន
ទៅ ដល់ ភូមិ ស្ល ក្រាម សង្កាត់ ស្ល ក្រាម ក្រុង សៀមរាប ជួប ស្ត្រី រូប នេះ ក៏ បាន ឃាត់ខ្លួន ។


ប្រភព ដដែល បន្ត ថា ជន ត្រូវ ចោទ មានស្រុក កំណើត នៅ ភូមិ វត្ត គរ ឃុំ សង្កែ ស្រុក សង្កែ ខេត្តបាត់ ដំបង និង ទីលំនៅ បច្ចុប្បន្ន ផ្ទះ លេខ ១៣៨A ផ្លូវ លេខ ២០២ ភូមិ តា ខ្មៅ សង្កាត់ តា ខ្មៅ ក្រុង តា ខ្មៅ ខេត្តកណ្តាល ។ស្ត្រី រូបនេះ ត្រូវ បាន លោក រស់ ផុ ន ចាន់ និមល ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល ចោទប្រកាន់ ពី បទ ឆបោក ប្រព្រឹត្ត នៅ ភូមិ តា ខ្មៅ សង្កាត់ តា ខ្មៅ ក្រុង តា ខ្មៅ កាលពី ថ្ងៃ ទី ១០ ខែមីនា ឆ្នាំ២០១៥ ជា បទល្មើស ព្រហ្មទណ្ឌ ដែល មាន ចែង និង ផ្តន្ទាទោស តាម បញ្ញត្តិ មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram