សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាប់ឆេះផ្ទះលក់កាហ្វេ និង បបរស បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង រថយន្តអគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ១១គ្រឿងចេញអន្តរាគមន៍ទាំងព្រឹកព្រលឹម….

រាជធានីភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ចំណុចផ្ទះលក់កាហ្វេ និង បបរស ដែលស្ថិតនៅចំណុចផ្ទះលេខ16Eo ផ្លូវ៤៧ ក្រុម១៤៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺឃើញអណ្ដាតភ្លើង និងផ្សែងហុយចេញយ៉ាងខ្មួលខ្មាញ់ពីក្នុងផ្ទះលក់កាហ្វេ និងបបរស ជាន់ឡៅតឿ ហេីយពួកគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនញ នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់។


ពាក់ព័ន្ធករណីអគ្គិភ័យនេះផងដែរសមត្ថកិច្ច នៃការិយាល័យ បង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជាជំហានដំបូងនៃការសន្និដ្ឋានគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះបន្ទុប់ឡៅតឿតែម្ដង។


ដោយនៅក្នុងករណីអគ្គិភ័យឆាប់ឆេះផ្ទះលក់កាហ្វេ និងបបរសនេះ គឺមានវត្តមានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានដឹកនាំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់។
ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺកម្លាំងសមត្ថកិច្ចការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានអន្តរាគមន៍ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង

៦និង៥៥នាទីថ្ងៃដដែរ។ រឺឯទំហំ នៃការខូចខាតឆេះសំភារៈអស់មួយចំនួន គឺជាទឹកប្រាក់ប្រហែល ២ពាន់ដុល្លា និងប៉ះពាល់ដល់អ្នកជិតខាងបន្តិចបន្តួច។ ក្នុងនោះ សមត្ថកិច្ចយេីងបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះ រថយន្តការិយាល័យពន្លត់បង្ការអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៩គ្រឿង ស្មេីនឹង ៣៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រេីប្រាស់អស់ទឹក មួយគ្រឿង ស្មេីនឹង ម៉ែត្រគូប។ ដោយប្រតិបត្តិការខាងលេីនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះ និងក៏ស្លាប់នោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram