ដោះស្រាយគំនុំចាស់មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ ម្នាក់ បានបាញ់ សំដៅទៅគូរ ទំនាស់រងរបួសដេីម្បីបញ្ចេញកំហឹងចាស់ហើយរត់គេចបាត់ ….
ភ្នំពេញ ៖ បុរសជនរងគ្រោះម្នាក់ត្រូវបាន ខ្មាន់កាំភ្លើង ដែល ជាមន្ត្រី នគរបាល នៃក្រសួង មហាផ្ទៃ បាន បេីក រថយន្តតាម មក បាញ់ ដល់ មុខ ផ្ទះ ដេីម្បី បញ្ចេញ កំហឹង បណ្តាល ឲ្យ រងរបួស ជេីង ខាង ស្តាំ ខណៈ ពេល ដែល ជនរងគ្រោះ បាន ជូន មិត្ត ចេញ ពី ផឹក ស៊ី មក ផ្ទះ វិញ ។

ហេតុការណ៍ នេះ បាន បង្ករ អោយ មាន ការ ភ្ញាក់ផ្អើល ឡេីង កាលពី វេលា ម៉ោង ១១និង ២០នាទី យប់ ថ្ងៃ ទី ៩ ខែ ធ្នូ ឆ្នាំ ២០២០ ទុលមុខ ផ្ទះ យីហោ ពេជ្រ ម៉ូម៉ូ ចាក់ សាក់ ដែល ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ៣៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌ មានជ័យ ជាប់ ព្រំ ប្រទល់ ខណ្ឌ ដង្កោ ។
ជន ដៃដល់ ត្រូវ បាន គេស្គាល់ គេស្គាល់ថា ឈ្មោះ គៀត សុផារ៉ែន អាយុ ៣៨ឆ្នាំ មុខ របរ មន្ត្រី នគរបាល នៃ នាយកដ្ឋាន ព្រហ្ម ទណ្ឌ កំរិត ធ្ងន់ ក្រសួង មហាផ្ទៃ ពាក់ សក្តិ ៤ ។

ដោយឡែកជនរងគ្រោះមានឈ្មោះពូន ប៊ុន ស៊ីម ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរលក់ដូរស្នាក់នៅម្តុំ រោងចក្រគួងហុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។

សមត្ថកិច្ច បានរក ឃើញ សំបក កន្ទុះ ចំនួន ១គ្រាប់ តែ មិន ទាន់ ស្គាល់ ម៉ាក កាំភ្លើង ។ តាម សម្តី របស់ ជនរងគ្រោះ បាន អោយ ដឹង ថា មុន ពេល កេីតហេតុ រូប គាត់ បានជិះ ម៉ូតូ ជូន មិត្តភ័ក្ដិ ចេញ ពី ផឹក ស៊ី នៅ ម្តុំ បឹង ត្របែក មក នៅ ចំនុច មុខ ផ្ទះ ខាង លើ ហើយ គាប់ ជួន នូវ ពេល ដែល ជូន មិត្តភ័ក្ដិ មក ដល់ ហើយ រូប គាត់ បានឈរ នៅ មុខ ផ្ទះ មិត្តភ័ក្ដិ និយាយ គ្នា លេង បន្តិច ហើយ គាប់ ជួន ពេល នោះ ក៍ស្រាប់ តែ បុរស ជា ខ្មាន់កាំភ្លើង ដែល ជាអ្នក ស្គាល់ ថា ជាមន្ត្រី នគរបាល នៃ នាយកដ្ឋាន ព្រហ្ម ទណ្ឌ កំរិត ធ្ងន់ នៃ ក្រសួង មហាផ្ទៃ និង ត្រូវ ជាមិត្តភ័ក្ដិ គ្នា បានបេីក រថយន្ត ម៉ាក Chalolet ពណ៌ ខ្មៅ មិន ចាំ ស្លាក លេខ ជិះ មក ដល់ ហើយ ស្រែក ឌឺដង ដាក់ គ្នា បន្តិច ក៍ស្រាប់ តែ ជនដៃ ដល់ បាន ដក កាំភ្លើង ខ្លី មិន ស្គាល់ ម៉ាក បាញ់ សំដៅ មក លេី រូបគេ ចំនួន ២គ្រាប់ និង ធ្វើ ឱ្យ គ្រាប់ ត្រូវ លេី ខ្នង ជេីង ធ្លាយ ទៅ បាតជើង ១គ្រាប់ និង មួយ គ្រាប់ ទៀត ទៅចំទ្វារ កញ្ចក់ ផ្ទះ ប្រជាពលរដ្ឋ បណ្តាល អោយ បែក អស់ ១ផ្ទាំង ផងដែរ ។ ហើយ ភ្លាម ៗ នោះ ដែរ ជនបង្ករ ដែរ ជា ខ្មាន់កាំភ្លើង បាន បេីក រថយន្ត គេច ខ្លួន បាត់ ។

ចំនែក រូប គេ ជាជន រងគ្រោះ ត្រូវ បាន មិត្តភ័ក្ដិ ដឹក តាម ម៉ូតូ យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត រួច រាល់ ហើយ ទើប ត្រលប់ មក កន្លែង កើត ហេតុ វិញ ដើម្បី រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ក៍ដូច ជា ជំនាញ ពាក់ព័ន្ធ ក៍ដូច ជា សាព៍ត័ មាន ចុះ ទៅ សាកសួរ និង ពិនិត្យ កន្លែង កើត ព្រមទាំង បានរក ឃើញ នូវ សំបក កន្ទុះ ចំនួន ១គ្រាប់ ផង ដែរ ។

ជនរងគ្រោះ បាន អោយ ដឹង ទៀត ថា រូបគេ ជាមួយ និង ជន ដៃដល់ គឺ ជាមិត្ត ភក្ដ័ ធ្លាប់ ផឹកស៊ី ជាមួយ គ្នា តែ មួយ រយៈ ក្រោយ នេះ ដោយសារតែ ពួកគាត់ មានទំនាស់ ពាក្យ សម្ដី រឿង ផឹក ស៊ី ប្រពន្ធ តេមក ជេរ ប្រមាថ ថា អោយ ទេីប រូប គេ ទាំង ពីរ នាក់ បានផ្តាច់ ទំនាក់ទំនង ហើយ ណាមួយ ជន បង្ក ខឹង គុំ ទើប តាម មក បាញ់ បែប នេះ ទៅ ។

ក្រោយ ពេល សាក សួរ រួចហើយ ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច នែនាំ អោយ ដោយ អោយ យក សំបក កន្ទុះ ទៅ ធ្វើការ ដាក់ ពាក្យ បណ្ដឹង នៅ កង រាជ អាវុធហត្ថ ធានី ភ្នំពេញ ដើម្បី អោយ ជួយ ស្វែង រក ជន ដៃដល់ មក ចាត់ការ តាម និតិ វិធី ច្បាប់ ផង ដែរ ។



