សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះពិនិត្យទីតាំងដែលលក់ឡេចំនួនពីកន្លែងក្នុងផ្សារទួលគោក…

រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋាន ខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងលក់ឡេ ចំនួន២កន្លែង ដែលគ្មានស្លាកយីហោ ស្ថិតក្នុង ផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រត្ដិបត្ដការនេះ ធ្វើឡើង នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែក រកឃើញប្រភេទឡេ ជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថា មាន ឬគ្មានច្បាប់ ធ្វើ អាជីវកម្ម និង ប័ណ្ណប៉ាតង់ នៅឡើយទេ។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូប ហើយ និង ១ តូប ទៀត ម្ចាស់ ទីតាំង បិតចាក់សោរនៅខាងក្នុង រង់ចាំ គណៈកម្មការចម្រុះបន្តនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram