កម្លាំងអាវុធហត្ថឃាត់ខ្លួនជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន….

(ក្រុងព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤នាក់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១៨៖១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃទី២៩ ខែសីហានេះថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ មន្រ្តីអាវុធហត្ថក៏បានហៅស្រ្តីម្នាក់ឈ្មោះ កៅ ស្រីពៅ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនស្នាក់នៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មកសួរនាំផងដែរ ដោយសារគាត់ជាម្ចាស់រថយន្តជួលឲ្យជនជាតិចិនរូបនេះ។


ដកហូតវត្ថុតាង រួមមាន៖
១, ម្សៅពណ៌សចំនួន ៨ កញ្ចប់ប្រភេទខេទម្ងន់ ៣២១.៨ក្រាម ទាំងសម្បក
២, ម្សៅសថ្លាចំនួន២កញ្ចប់ទម្ងន់៥០.៥ក្រាមទាំងសម្បក
៣, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៣ គ្រាប់ទម្ងន់១២.២ក្រាមទាំងសម្បក
៤, ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់ទម្ងន់៦ក្រាមទាំងសម្បក
៥, ទូរសព្ទ២គ្រឿង
៦, ជញ្ជីងថ្លឹង១
៧, កញ្ឆាចំនួន ៣ កញ្ចប់
៨, ថ្នាំបន្ទះចំនួន ៣ បន្ទះស្មើនឹង ៣០ គ្រាប់ទម្ងន់៨.៥ក្រាមទាំសម្បក
៩, ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់ទម្ងន់១០០.៩ក្រាមទាំងសម្បក
១០, ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥ កញ្ចប់៧.៩ក្រាមទាំងសម្បក
១១, ម្សៅកញ្ចប់កាហ្វេចំនួន ២ កញ្ចប់
១២, ថ្នាំទឹក២ដប
១៣, ថ្នាំគ្រាប់១ដប
១៤, លិខិតឆ្លងដែនចំនួន១
១៥, ដបជក់២
១៦, កន្ត្រៃចំនួន១
១៧, ដែកកេះ៧
១៨, កំាភ្លើងខ្លីបាញ់គ្រាប់ឃ្លី១
១៩, សម្បកឡត៦
២០, ថង់វេចខ្ចប់មួយចំនួន
២១, រថយន្តចំនួន ១ គ្រឿង ម៉ាក់RANGE ROVER ស្លាកលេខភ្នំពេញ 2V- 4518។


បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram