ជាប្រវត្តិសាស្ត្រកម្ពុជា លើកទី ១ ដែលមានស្ត្រី ជានារីអាកាសយានិក…
ក្រសួង កិច្ចការនារី ឲ្យដឹងថា ពីនារីបម្រើការងារលើយន្តហោះធម្មតា កញ្ញា ចិន្តា ដូរី បានពុះពាររហូតក្លាយជាអ្នកបើកយន្តហោះស្ត្រីខ្មែរទី១ ជាប្រវត្តិសាស្ត្រ។

នៅថ្ងៃទី០២ ខែមករានេះ ក្រសួងកិច្ចការនារី បានអបអរសាទរនារីអាកាសយានិកខ្មែរទី១ កញ្ញា ចិន្តា ដូរី។

កញ្ញា ចិន្តា ដូរី គឺជានារីម្នាក់ដែលមានមហិច្ឆតាយ៉ាងធំ ដែលកញ្ញាបានផ្លាស់ប្តូរខ្លួនពីនារីអាកាសចរណ៍ម្នាក់ មកជានារីអាកាសយាននិកខ្មែរទី១ យ៉ាងល្បីល្បាញ ។

ចិន្តា ដូរី ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកអ្នកបម្រើការលើយន្តហោះបានតាមបំណង ប៉ុន្តែនារីដ៏ស្រស់សោភារូបនេះ មិនបានបញ្ចប់ក្តីស្រមៃក្នុងការក្លាយជាអ្នកបើកយន្តហោះមួយរូបឡើយ រហូតដល់នាងបានសម្រេចចិត្តបន្តការហ្វឹកហាត់ជា ពីឡុត នៅឯក្រៅប្រទេស ។ ប្រមាណជា ៤ ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង ស្រីស្អាតរូបនេះក៏ទទួលបានភាពជោគជ័យ យ៉ាងត្រចះត្រចង់៕
