បុរសម្នាក់បើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលអោយក្រឡាប់ឆេះស្លាប់

ស្រុកព្រៃនប់៖ ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០០:៤០នាទីកណ្ដាលអាធ្រាត្រ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៩-១៨០ ត្រង់ចំណុច មុខវិទ្យាល័យវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្ត ០១គ្រឿងម៉ាក LEXUS LX ៤៧០ ពណ៌ ខ្មៅ ពាក់ផ្លាកលេភ្នំពេញ២N-៣១១១ បើកបរដោឈ្មោះ នាក់ ចយ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ត ឆាបឆេះតែម្តង បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងជួយសង្គ្រោះជនរងគ្រោះ និងជួយពន្លត់អគ្គីភ័យ រលត់ទាំងស្រុង ។

តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យ ស្លាប់មនុស្សចំនួន ០១នាក់ឈ្មោះ នាក់ ចយ អ្នកបើកបររថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯវត្ថុតាង រថយន្ត ០១គ្រឿងខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram