បទល្មើសមនុស្សឃាតមួយនេះពិតជាអយុត្តិធម៌ណាស់សម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារ….ឯណាទៅយុត្តិធម៌..?
សូមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺ ឯកឧត្តម កើន រិទ្ធិ ដែលទើបឡើងកាន់តំណែងថ្មីៗមេត្តាជួយពិនិត្យមើលសុំណុំរឿងនេះនិងមានវិធានការចាប់និងផ្តន្ទាទោសលើជនបង្កតាមនិតិវិធីច្បាប់ផងចុះ ទើបជនរងគ្រោះនិងក្រុមគ្រួសារស្ងប់ចិត្ត។
រាជធានីភ្នំពេញ៖ ជនដៃដល់ដែលកាប់ជនរងគ្រោះប៉ុនប៉ងមនុស្សឃាតកាលពី១ឆ្នាំមុនមានឈ្មោះ យី គីមយ៉ាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីឥណ្ឌទាន មានស្រុកកំណើត នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្មីៗនេះបែរជាមានសេរីភាពដើរហើរនៅក្រៅឃុំខណៈពេលដែលជនរងគ្រោះត្រូវទ្រាំរស់ទាំងភាពឈឺចាប់ ការភ័យខ្លាច និងបានចំណាយអស់ថវិការជាច្រើនក្នុងការព្យាបាលរបួសរហូតមកទល់សព្វថ្ងៃនេះ។
គួររំលឹងផងដែរថា កាលពីវេលាម៉ោង ៩.១៥នាទីយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានករណីមនុស្សឃាត់មួយបានកើតឡើង ដោយជនបង្កបានយកកាំបិតបុ័ងតោកាប់ទៅលើក្បាលជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ដេរជាច្រើនថ្នេរក្បែរបាត់បង់ជីវិត រួចជនបង្កបានរត់គេចខ្លួនបាត់ស្រមោលឈឹង។ រីឯជនរងគ្រោះភ្លាមៗនោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។
ក្រោយថ្ងៃកើតហេតុជនបង្កបានរត់គេចខ្លួនបាត់២ថ្ងៃ ស្រាប់តែនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ មានគេប្រទះឃើញជនដៃដល់នៅចំណុចស្រុកស្អាង ខេត្តកណ្តាល ភ្លាមៗនោះគ្រួសារជនរងគ្រោះបានទៅប្តឹងសម្ថកិច្ចខេត្តកណ្តាល ឲ្យចាប់ខ្លួនបញ្ជូនមកខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា។ ប្រភពដដែលបានបន្តទៀតថា ពេលចាប់បានហើយជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យកសាងសុំណុំឯកសារបញ្ជូនបន្តទៅសាលាដំបូងដើម្បីដាក់ទោសតាមផ្លូវច្បាប់។
អស់រយៈពេល១ឆ្នាំកន្លងផុតទៅស្រាប់តែនៅក្នុងខែមេសា ឆ្នាំ២០២០នេះ មានគេប្រាប់ថា ជនបង្កកំពុងតែរស់នៅក្រៅឃុំយ៉ាងមានសេចក្តីសុខ ព្រោះជនបង្កតែងតែទូរសព្ទ័មកលេងកូនប្រពន្ធនៅស្រុកជាញឹកញាប់ ដូច្នេះហើយបានធ្វើអោយខាងក្រុមគ្រួសារជនរងគ្រោះស្រឡាំងកាំង ឆ្ងល់ក្នុងចិត្តថា យកកាំបិទកាប់ជនរងគ្រោះប៊ិះស្លាប់ទៅហើយ មានទាំងសាក្សី និងភស្តុតាងទៀត ចុះហេតុអីមិនជាប់ឃុំ បែរជាអាចរស់នៅក្រៅឃុំបានយ៉ាងរំភើយ ឬមួយតុលាការមិនបានកាត់ទោសទេ ឬប្រហែលជាជនបង្កចេះប្រើយុទ្ធសីលអាចបំបាំងខ្លួនចេញក្រៅឃុំបាន។
ទាក់ទិនករណីមានសេរីភាពរបស់ជនបង្កយ៉ាងរហ័សនេះបានធ្វើឲ្យមហាជនមានចម្ងល់លើចំណាត់ការណ៍របស់សមត្ថកិច្ចជាពិសេសជនរងគ្រោះនិងក្រុមគ្រួសារមានការភ័យខ្លាចយ៉ាងខ្លាំងខ្លាចថ្ងៃណាមួយជនបង្កនិងមកសងសឹកពួកគេសារជាថ្មី។
ក្រុមគ្រួសារជនរងគ្រោះសូមស្នើរទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបឡើងកាន់ដំណែងថ្មីៗ មេត្តាជួយពិនិត្យមើលសុំណុំរឿងខុសប្រក្រតីខាងលើនេះផង ព្រោះថាជនរងគ្រោះមិនបានសំណងអ្វីបន្តិចសោះ អស់រយៈពេលមួយឆ្នាំហើយ ហើយក៏មិនដឹងថាសមត្ថកិច្ចនិងដាក់ទោសលើជនបង្កនេះត្រឹមកំរិតណាដែរ សូម្បីតែយុត្តធម៌បន្តិចក៏គ្មានសម្រាប់ជនរងគ្រោះហើយវាពិតជាអយុត្តិធម៌ណាស់៕






