ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពត និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ បានអញ្ជើញ សួរសុខទុក្ខព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងមណ្ឌលខេត្តកំពត…

កាលពីព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពត និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ បានអញ្ជើញ សួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកជុំគិរី ខេត្តកំពត ។

ដោយមើលឃើញថាពិភពលោកកំពុងជួបបញ្ហាធំបំផុត គឺជម្ងឺ កូវិត១៩ ហើយប្រទេសកម្ពុជាក៏ជាប្រទេសមួយ ជួបនឹងបញ្ហានេះដែរ ដូច្នេះហើយទើប ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពត និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ បានអញ្ជើញដោយផ្ទាល់ដើម្បីសួរសុខទុក្ខ ព្រមទាំងបានណែនាំប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលខេត្តកំពត ទាំងចាស់ទាំងក្មេង អោយមានការប្រុងប្រយ័ត្នអំពីជម្ងឺកូវិត១៩នេះ។

ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពត បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ” ចូលកុំភ្លេចជម្ងឺកូវិល១៩ កូវិត១៩មិនភ្លេចបងប្អូនប្រជាពលរដ្ឋទេ ហើយត្រូវតែនាំគ្នា ប​ន្តរក្សាខ្លួនអោយមានអនាម័យល្អជាប់ជាប្រចាំ មិនថាក្នុងកាលៈទេសៈណាទេ” ក្រោយពីការណែនាំប្រពលរដ្ឋអំពីជម្ងឺកូវិត១៩ ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពត និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ បានចែកអំណោយជូនគ្រួសារជាច្រើនរួមមាន៖ ចាស់ជរាក្រីក្រ ២០នាក់ ក្នុងម្នាក់អង្ករ ១០គីឡូ មី មួយកេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ព្រមទាំងថវិការ ១០ពាន់រៀល និង ប្រជាពលរដ្ឋដែលបានចូលរួម ចំនួន ៨៩០នាក់ ក្នុងម្នាក់ទទួលបាន ក្រមាមួយ ព្រមទាំងលុយ ១០ពាន់រៀល។

គួរបញ្ជាក់ថា ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពត និងលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ តែងតែយកទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងជានិច្ចកាល ឯកឧត្តម នឹម ច័ន្ទតារា ជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពត តែងតែជួយដោះស្រាយរាល់បញ្ហា ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសមានសុខសន្តិភាព ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram