ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល…


ខេត្តកណ្តាល៖ កើតហេតុថ្ងៃទី២១.០៥.២០២០ វេលាម៉ោង១៧.០០នាទីចំណុចក្នុងបរិវេណឡឥដ្ឋរបស់ឈ្មោះ ឡោ គង់ហៅទី ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
***ជនរងគ្រោះ០១នាក់
ឈ្មោះ ប្រាក់ ស្រួច ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋ កន្លែងកើតហេតុខាងលើ។
***ស្លាកស្នាមរបួស០២កន្លែង នៅចំហៀងខ្នងខាងឆ្វេង ។
***ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)
១-ឈ្មោះ ទ្រី ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋ កន្លែងកើតហេតុខាងលើ ។


២-ឈ្មោះ សឿង វ៉ាន់ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋ កន្លែងកើតហេតុខាងលើ ។
***វត្ថុតាងចាប់យកបាន
១.កាំបិតបុ័ងតោចំនួន០១
២.ដំបងអុសចំនួន០១
***សភាពនៃរឿងហេតុ ៖
នៅថ្ងៃកើតហេតុ វេលាម៉ោង១៤.០០នាទី ជនសង្ស័យឈ្មោះទ្រី ប៊ុនធឿន បានផឹកស្រាថ្នាំ នៅក្រោមផ្ទះឈ្មោះរី (ផ្ទះរបស់កម្មករ) ក្នុងបរិវេណឡឥដ្ឋ(ឡឥដ្ឋកន្លែងកើតហេតុ) ជា
មួយឈ្មោះជាតិ និងឈ្មោះរី(ម្ចាស់ផ្ទះ)

នៅពេលនោះជនរងគ្រោះបានដើរចេញពីកន្លែងលើកឥដ្ឋដាក់ឡាន ក្នុងបរិវេណឡ មកដល់ចំណុចមុខផ្ទះឈ្មោះរី ដែលជនសង្ស័យកំពុងផឹកស្រា ជនរងគ្រោះក៏បានឈប់មើលព្រោះដោយស្គាល់ឈ្មោះជាតិជាមនុស្ស រស់នៅភូមិជាមួយគ្នា ។ ភ្លាមនោះឈ្មោះរីក៏បានហៅជនរងគ្រោះផឹកស្រា តែជនរងគ្រោះឆ្លើយថា៖ (អត់ផឹកទេ)ហើយជនសង្ស័យមានចិត្តខឹងក៍ឆ្លើយតប ទៅជនរងគ្រោះវិញថា៖ (អីក៏រឹកធំម៉្លេះផឹកមួយកែវមិនបាន) ភ្លាមនោះជនសង្ស័យក៏ស្ទុះទៅទះកំភ្លៀងជនរងគ្រោះចំនួន០២ដៃ ចំមុខ តែជនរងគ្រោះមិនបានតប តទៅវិញនោះទេ ដោយសារកម្មករដូចគ្នាបានចាប់ឃាត់ ហើយជនរងគ្រោះក៏ដើរទៅផ្ទះរបស់ខ្លួន ក្នុងពេលនោះជន
សង្ស័យ ក៏បានយកកាំបិតប៉័ងតោទៅដេញកាប់ជនរងគ្រោះ ដោយឃើញដូច្នេះឈ្មោះសឿង វ៉ាន់ ត្រូវជាប្អូនថ្លៃជនរងគ្រោះបានយកដំបងអុសកៅស៊ូប្រវែងមួយម៉ែត្រជាងទំហំ


ប៉ុនកដៃក្មេងដេញវាយជនសង្ស័យត្រូវមួយដំបងចំគុម្ពត្រចៀកខាងឆ្វេងបណ្ដាលឲ្យជាំប៉ោង រួចជនសង្ស័យបានចោលកាំបិតទៅលើជនរងគ្រោះត្រូវចំខ្នងបណ្ដាលឲ្យមានរបួសបែកហូឈាម បន្ទាប់មកជនសង្ស័យក៏មកវាយឈ្មោះសឿង វ៉ាន់ ចំនួន០១ដៃចំមុខបណ្ដាលឲ្យដួលសន្លប់នៅនឹងកន្លែង។

ក្រោយពីបានទទួលព័ត៌មានតាមទូរស័ព្ទកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយបានចុះទៅដល់កន្លែងកើត
ហេតុ ហើយបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើមកធ្វើការសាកសួរនៅប៉ុស្តិ៍។
ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីខាងលើនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram