ខេត្តព្រះសីហនុ៖ វេលា​ម៉ោង​៩:៤៥​ព្រឹក​ ថ្ងៃទី​១ ខែមករា ឆ្នាំ២០២០ ថ្មី​ៗ​នេះ​ នៅលើវិថីផែ​ កែងរ៉ា​រទេះ​ភ្លើង​(P4) សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តស្ទូច ១គ្រឿងម៉ាក TADANO ពណ៌លឿង គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពី
កើត ឆ្ពោះទៅ លិច លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត​

រថយន្តដាច់ហ្រ្វាំង​បានជ្រុលទៅបុក នឹងរថយន្ត ២គ្រឿង ម៉ូតូ ២គ្រឿង ៖
១.រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ផ្លាកលេខ ព្រះសីហនុ2A-5731 ឈប់ចត ម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ ។


២.រថយន្តម៉ាក CAMERY ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ2AB-6643 អ្នកបើកបរឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។


៣.ម៉ូតូម៉ាក YAMAHA ពណ៌ ស គ្មានផ្លាកលេខ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ។


៤.ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1B-5082 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រួមដំណើរមនុស្សម្នាក់ឈ្មោះ នាក់ សុភា ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់( ស្រី ១នាក់ ) រងរបួសមនុស្ស ១នាក់ ៖
១.ឈ្មោះ នាក់ សុភា ភេទស្រី អ្នករួមដំណើរនៅលើម៉ូតូ HONDA C125 ស្លាប់នៅនឹងកន្លែងកើតហេតុ ។


២.អ្នកបើកបរម៉ូតូ HONDA C125 មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
៣.អ្នកបើកបរម៉ូតូ YAMAHA មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល បានដឹកទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។ចំណែកអ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់​ ក្រោយពេលកើតហេតុ ។


វត្ថុតាង រថយន្ត៣គ្រឿង និង ម៉ូតូ ២គ្រឿង សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បច្ចុប្បន្នសពយកទៅរក្សាទុកនៅវត្តក្រោមរងចាំសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram