ភ្នំពេញ៖ឆេះសិប្បកម្ម ផលិតកាវ៥០២និងបំពង់ជ័រ យ៉ាងសន្ធោសន្ធៅនៅខណ្ឌទួលគោក…
សិប្បកម្មមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលខ្លាំង កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៣០ ខែឆ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់សិប្បកម្មមានឈ្មោះ ហួរ សុផេង ភេទប្រុស ជនជាតិខ្មែរ សិប្បកម្មផលិតកែវ៥០២និងបំពង់ជ័រ បានឆាបឆេះឃ្លាំងលេខ៦៦ ស្ដុកទៅដោយជ័រនិងក្រដាស ដែលមានទំហំ ទទឹង១៥ម៉ែត្រ គុណនិង២៥ម៉ែត្រ សំណង់ប្រភេទជញ្ជាំងថ្ម ប្រក់ស័ង្កសី ។
សមត្ថកិច្ចបានឲ្យដឹងថា បានប្រេីប្រាស់ទឹកអស់ ចំនួន៥គ្រឿង ទើបគ្រប់គ្រងអគ្គីភ័យ រលត់ទៅវិញទាំងស្រុង នៅម៉ោង១២ និង៥០នាទីយប់ ថ្ងៃដដែល ពុំបណ្ដាលឱ្យមាន មនុស្សរងរបួសនោះទេ ដោយរងការខូចខាត សម្ភារៈមួយចំនួនធំ តែប៉ុណ្ណោះ។ ចំពោះមូលហេតុ នៃការឆាបឆេះខាងលេី បណ្តាលមកពីឆ្លងចន្តអគ្គិសនី ៕



