ស្រុកព្រៃនប់៖ នគរបាលស្រុកព្រៃនប់ឃាត់ចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ប្រាប់ថា នៅម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ចំការដូង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ មេការខារ៉ាអូខេ ដកហូតវត្ថុតាងរួមមាន ម្សៅសារធាតុញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន២គ្រឿង លុយចំនួនម្ភៃមួយមុឺនប្រាំពាន់រៀល និងម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X។

