រថយន្តLexus 570 បើកវ៉ាជែងបត់ជ្រុលបុកកង់រថយន្តក្រឡុងស៊ីម៉ងត៍…

ភ្នំពេញ ៖ រថយន្តLexus 570 មួយគ្រឿង បើកបក្នុងល្បឿនវ៉ាជែងរួចបម្រុងនឹងបត់ត្រឡប់ក្រោយវិញ បួងចង្កូតជ្រុលទៅបុកចំកង់រថយន្តក្រឡុងស៊ីម៉ងត៍ខាងក្រោយ បណ្តាលឲ្យរថយន្តLexus រងការខូចខាតផ្នែងខាងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនាឆ្នាំ២០២១ ចំណុចជាប់ព្រំប្រទល់ខណ្ឌដង្កោ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5-A 1566 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកLexus570 មួយគ្រឿងទៀត ពណ៌ស មិនមានផ្លាកលេខ បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនបានបើកវ៉ាជែងពីមុខរថយន្តក្រឡុកស៊ីម៉ងត៍ បម្រុងនឹងបត់ត្រឡប់ក្រោយ ក៏ជ្រុលចង្កូតទៅបុកចំកង់រថយន្តក្រឡុកស៊ីម៉ងត៍ ផ្នែកខាងក្រោយបណ្តាលឲ្យរងការខូចខាតរថយន្តបង្ក ផ្នែកខាងមុខយ៉ាងដំណំ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះទៅដល់ឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងទៅលើរថយន្ត Lexus 570 បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram