ទាហានថៃចាប់ជនជាតិថៃ២នាក់ ប្រើរថយន្តទួរិសដឹកពលករខ្មែរលួចចូលប្រទេស១៣នាក់ ឆ្ពោះទៅរាំងស៊ិត!!!
สระแก็ว-77 ข้าวเด็ด-នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មេបញ្ជារការកងកម្លាំងបូរផា បញ្ជារឲ្យកងកម្លាំងព្រំដែនរឹតបន្តឹងការលួចចូលប្រទេសដោយខុសច្បាប់ ជាពិសេសច្រករបៀង ក្នុងអំឡុងស្ងានការណ៍រាត្បាតរបស់កូវិត-19 នៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ

ចុងក្រោយ សមត្ថកិច្ចទាហានប្រាណទី12 បញ្ជារឲ្យកងរយទី1205 ព្រមទាំងកម្លាំងក្រុមប្រតិបត្តិការចុះល្បាត ឃ្លាំមើល នឹងត្រួតពិនិត្យតំបន់ទទួលខុសត្រូវ នឹងដាក់ប៉ុស្ត៍ត្រួតពិនិត្យរួមជាមួយនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ នឹងកម្លាំងតម្រួតខ្លងលឹក តាមល្បាតតាមផ្លូវសះរី ផេញ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។រហូតដល់ម៉ោងប្រមាណ២៣,១៥នាទី ទើបចតរថយន្តរង់ចាំ រហូតដល់ម៉ោង០៣,៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២កញ្ញា ប្រទះឃើញរថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ មិនដឹងស្លាកលេខ អ្នកបើកបរឈ្មោះ ពើល(មិនស្គាល់ឈ្មោះនឹងនាមត្រកូលពិត)បើករថយន្តនាំមុខរថយន្តតួរិសដឹកអ្នកដំណើររបស់ខ្លួន ទៅឯចំណុចណាត់គ្នានៅបរិវេណបង្គោលគីឡូម៉ែត្រTA.520244 ក្បែរវត្តណងចាន់ ភូមិណងចាន់ ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ប្រឃើញពលករខ្មែរឈររង់ចាំឡើងរថយន្តចំនួន១៣នាក់ ជនជាតិថៃឈ្មោះពើល បានប្រាប់ឲ្យពលករខ្មែរទៅឡើងរថយន្តទួរិសដឹកអ្នកដំណើរ ដើម្បីឲ្យខ្លួនដឹកទៅដាក់នៅហ្វីវចេ ផាករាំងស៊ីត ដោយខ្លួនទទួលបានថ្លៃឈ្នួលក្នុងមួយលើក១,០០០បាត នៅពេលដឹកជញ្ជូនបញ្ជូនពលករខ្មែររួចរាល់ ដោយការនាំមកលើកនេះជាលើកដំបូង ។

ខណះដូចគ្នានេះដែរ លោកម៉ាណះ ភុកពៀម អាយុ៣១ឆ្នាំ មេខ្យល់ជនជាតិថៃ មានអាជីពលក់ដូរ ថ្លែងថា បានទទួលការស៊ីឈ្នួលពីលោកធូន មិនស្គាល់ឈ្មោះពិត ជនជាតិថៃ ដោយទាក់ទងគ្នាតាមទូរសព្ទ័ ស្គាល់គ្នាសម័យនៅក្នុងគុកជាមួយគ្នា ដោយជួលឲ្យទៅទទួលពលករខ្មែរនៅខេត្តស្រះកែវ ដើម្បីដឹកទៅដាក់នៅបរិវេណហាងទំនិញ ហ្វីវចេ ហ្វាករាំងស៊ីត ស្រុកថាន់ បុរី ខេត្តប៉ះធំ ថានី នឹងឲ្យទៅរង់ចាំនៅជិតសាលាស្រុកអារញ្ញ បន្ទាប់មកហ្នឹងមានរថយន្តដឹកទៅ ទើបបានឈួលលោកផន ម៉ាលី ឲ្យបើករថយន្តតួរិសដឹកអ្នកដំណើររបស់ភរិយាខ្លួន

ដើម្បីទៅទទួលពលករខ្មែរនៅខេត្តស្រះកែវ ដឹកទៅហាងទំនិញហ្វីវចេ ហ្វាករាំងស៊ីត ស្រុកថាន់ បុរី ខេត្តប៉ះធំ ថានី ដោយហ្នឹងបានទទួលថ្ងៃឈ្នួលក្នុងមួយលើក៥,០០០បាត នៅពេលដឹកពលករខ្មែររួចរាល់ ដោយនាយទុន ជាអ្នកដែលជួល នឹងអូនលុយចូលបញ្ជីអោយ ដែលធ្វើលើកនេះគឺជាលើកដំបូង។យ៉ាងណាក៏ដោយ បុរសឈ្មោះពីក ឃឿក អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដែលមានឯកសារប៉ាស្ពរ័ ប្រាប់ថា ខ្លួនធ្វើដំណើរទៅធ្វើការសំណង់នៅឃុំ រាំងស៊ីត ស្រុកថាន់ បុរី ខេត្តប៉ះធំ ថានី ដោយមិនដឹងឈ្មោះថៅកែ ដែលជាថៅកែចាស់ ទើបបានទាក់ទងមេខ្យល់ជនជាតិខ្មែរ អោយដឹកខ្លួនទៅដាក់នៅបរិវេណហាងទំនិញ ហ្វីវចេ ហ្វាករាំងស៊ីត ដោយចំណាយថ្លៃធ្វើដំណើរចំនួន៣,០០០បាត នឹងលួចចេញតាមច្រករបៀង នឹងទៅរង់ចាំឡើងរថយន្តដឹកអ្នកដំណើរដែលធ្លាប់ចេញទៅថៃ ជាលើកទី១០ នៅច្រកព្រំដែនអន្ថរជាតិខ្លងលឹក ស្រុកអារញ្ញ ។សូមជំរាបថា បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ខ្លួនរួចរាល់ហើយ បាននាំខ្លួនមេខ្យល់ជនជាតិថៃ ព្រមទាំងពលករខ្មែរទាំងអស់ បញ្ជូនទៅឲ្យនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ នឹងអាជ្ញាធរស្រុកអារញ្ញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕

