ករណីលួចអាំងវ៉ូទ័រ និង ម៉ូទ័រកាត់ ដូរយកថ្នាំញៀនមកមកប្រើប្រាស់…
-កើតហេតុថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១២.០០ចំណុច ភូមិ ព្រះប្រសប់ ឃុំ ព្រប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
***ជនរងគ្រោះ០១នាក់
-ឈ្មោះ តុង វិបុលភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែឡឥដ្ឋ រស់នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
***ជនសង្ស័យ០២នាក់
១.ឈ្មោះសាន គីមស្រៀង ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣.ឈ្មោះ ឃី រ៉ាវីត ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
***វត្ថុងតាងចាប់យក៖
- អាំងវ៉ូទ័របញ្ចូលអាគុយ ១
-កាំភ្លើងស្នប់បាញ់គ្រាប់កង់០១ - ម៉ូទ័រកាត់០១ ។
***សភាពរឿងហេតុ
នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ មានការសង្ស័យ លើកម្មកររបស់ខ្លួន០២នាក់ ដោយកន្លងមកបានបាត់សំភារ:ដូចជា អាំវ៉ូទ័រ ម៉ូទ័រកាត់ ប្រេងម៉ាស៊ូត កូនសោរ - សំរាប់ដោះគ្រឿងម៉ាស៊ីនបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ឲ្យជួយស្រាវជ្រាវ កម្លាំងប៉ុស្តិ៍បានកោះហៅ ជនសង្ស័យទាំង២នាក់មកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួច អាំងវ៉ូទ័រ និង ម៉ូទ័រកាត់ ពីជនរងគ្រោះកាលពីថ្ងៃទី០៥.០៣.២០២០ យកទៅ
ឲ្យឈ្មោះ រ៉ា វី ដូរយកថ្នាំញៀនមកមកប្រើប្រាស់ ព្រមទាំងមានកាំភ្លើងស្នប់បាញ់គ្រប់កង់០១ដើម ហើយបានយកកាំភ្លើងស្នប់នោះដូរយកថ្នាំញៀនពីឈ្មោះ រ៉ា វី មកប្រើប្រាស់ទៀតផង។
**ចំពោះឈ្មោះ រ៉ា វី ត្រូវបានសមត្ថកិច្ចផ្នែកគ្រឿងញៀន ឃាត់ខ្លួន ដើម្បីបំពេញកិច្ច បន្តនីតិវិធី។
***យោងយោបល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាត ឲ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួនឈ្មោះ ឃី រ៉ាវីត និងឈ្មោះ សាន គីមស្រៀង ដើម្បីបន្ត ចាត់ការ តាមនីតិវិធី។




