មិនឲ្យអ្នកគាំទ្រខកចិត្តឡើយ! អ្នកលេងគុនខ្មែរ ព្រំ សំណាង ផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov ត្រឹមទឹកទី១ លើសង្វៀន Thai Fight ជាថ្មី …

(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានសាងភាពភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov មុននេះបន្ដិច លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ ។
ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ ។
នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram