រាជរដ្ឋាភិបាលយល់ព្រមឲ្យចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមឲ្យចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរណ៍ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវ ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ៣០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
អនុក្រឹត្យធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀលនេះ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕





