លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន ធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេស BRICS

(ប៉េកាំង)៖ នាល្ងាចថ្ងៃទី ១៩ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតីនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកស្រី Naledi Pandor រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វិ្រកខាងត្បូង, លោកFrançaរដ្ឋមន្ត្រីការបរទេសប្រេស៊ីល, លោក Sergey Lavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី, និងលោក S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។
ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មប្រសព្វគ្នា ជាមួយជំងឺរាតត្បាតសកលដែលកម្រមាន ក្នុងមួយសតវត្សរ៍ ហើយស្ថានភាពអន្តរជាតិលេចចេញលក្ខណៈថ្មី និងបញ្ហាប្រឈមថ្មីមួយចំនួន។ យើងត្រូវតែទទួលស្គាល់ឱ្យបានច្បាស់នូវទិសដៅ ក្តាប់ជាប់នូវនិន្នាការទូទៅ ប្រមូលផ្តុំគំនិតឯកភាពរួម ពង្រឹងទំនុកចិត្ត និងសម្របខ្លួនទៅតាមការផ្លាស់ប្តូរ។
លោកបានលើកឡើងនូវចំណុចចំនួន៤៖ ទី១ ខិតខំស្វែងរកចំណុចឯកភាពរួមនៃសន្តិសុខជាទូទៅ, ទី២ ខិតខំគូររង្វង់រួមផ្ចិតសម្រាប់ការអភិវឌ្ឍរួម, ទី៣ ខិតខំកសាងជញ្ជាំងការពារសម្រាប់សុខភាពមនុស្ស ទី៤ ខិតខំបង្រួមថាមពលវិជ្ជមានសម្រាប់អភិបាលកិច្ចជាសកល។
រដ្ឋមន្ត្រីការបរទេសគ្រប់ៗគ្នាបានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេស BRICS វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី «ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS ដើម្បីឆ្លើយតបទៅនឹងលក្ខណៈថ្មី និងបញ្ហាប្រឈមថ្មីនៃស្ថានភាពអន្តរជាតិ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram