នារីស្រស់ស្អាតសាច់សខ្ចី បេីករថយន្តព្រូសបុករះម៉ូតូនិងកង់បីខ្ទប់និងបង្គោលភ្លេីងក្រឡាប់ផ្ងាជេីងរងរបួសស្រាល២នាក់ !!!

ភ្នំពេញ ៖ នារីស្រស់ស្អាតសាច់សខ្ចី បេីករថយន្តព្រូសបុករះម៉ូតូនិងកង់បីខ្ទប់និងបង្គោលភ្លេីងក្រឡាប់ផ្ងាជេីងរងរបួសស្រាល២នាក់ និងរងការខូចខាតម៉ូតូ រថយន្តនិងកង់បីយ៉ាងដំណំ និងបែកធ្លាក់អំពូលភ្លេីងអស់មួយដេីម។
ហេតុការណ៍បុករះនេះ បានកេីតឡេីងនៅវេលាម៉ោង៧.១៥នាទីព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២០ ត្រង់ចំណុចផ្លូវព្រះសីហនុកែងនិងផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


តាមប្រភពពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេឃេីញតូយ៉ូតាព្រូសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AY-1882 បេីកបរដោយនារីវ័យក្មេងស្រស់ស្អាតសាច់សខ្ចី ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រសីហនុទិសដៅពីលិចទៅកេីត មកដល់ត្រង់ចំណុចកេីតហេតុ ក៍មានម៉ូតូម៉ាកគ្លីកពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខ(នប)1-1995 បេីកបរដោយបុរសម្នាក់ទិសដៅពីជេីងទៅត្បូង យ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសស្រាលខូចម៉ូតូយ៉ាងដំណំ មិនទាន់អស់ល្បឿនរេចង្កូតទៅបុកកង់បីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FV-7963 ដែលឈប់ចតគៀនក្បែចិញ្ចេីមផ្លូវអង្គុយលេីកង់បីអានកាសែត ស្រប់តែរថយន្តបង្កបុកខ្ទប់ទៅនិងបង្គោលភ្លេីងបណ្ដាលអោយក្រឡាប់ផ្ងាជេីងខូចខាតកង់បីស្ទេីទាំងស្រុង និងរបួសស្រាល និងបែកធ្លាក់អំពូលភ្លេីងអស់មួយដេីម។


ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិសមត្ថកិច្ចជំនាញខណ្ឌបានមកដល់ បានទំនាក់ទំនងទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំតៃកុង មកស្ទូចយកម៉ូតូនិងកង់បីហេីយនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram