នគរបាលយុត្តិធម៌ផ្នែកស្រាវជ្រាវបង្រ្កាបមុខសញ្ញាគាស់ផ្ទះយកសំភារះ ចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ !!!

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ មួង ចន្ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថានៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានចោរមួយក្រុមមិនដឹងចំនួន មិនស្គាល់អត្តសញ្ញាណ បានចូលគាស់ផ្ទះរបស់គាត់លួចយកសម្ភារៈអស់មួយចំនួនដូចជា:
១/ម៉ាស៊ីនភ្លើងប្រើសាំងចំនួន០១គ្រ ២/ទូរបោកសម្លៀកបំពាក់ចំនួន០១គ្រឿង ៣/កំព្យូទ័រចំនួន០២គ្រឿង (ខូច០១គ្រឿង) ៤/រូបចំលាក់នាងបក់នាងបោយចំនួន ០១។


ក្រោយការស្រាវជ្រាវ នៅថ្ងៃខែដដែល វេលាម៉ោង១៨ និង ០០នាទី សមត្ថកិច្ចបានហៅជនសង្ស័យ ០៤នាក់ មកធ្វើការសាកសួរនៅអធិការដ្ឋាន។
១.ឈ្មោះ អៀង រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំរការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២.ឈ្មោះ កែវ សុភានេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
៣.ឈ្មោះ សេង សុខបាំង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
៤.ឈ្មោះ សេង សុខឡេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
ក្រោយការសាកសួរជនសង្ស័យទាំង០៤ បានឆ្លើយសារភាពថា ពួកគេពិតជាបានរួមគំនិតលួច សំភារះខាងលើពិតប្រាកដមែន ដោយមានបក្សពួកទាំងអស់ចំនួន០៦នាក់ ដោយ០២នាក់ទៀតបានរត់គេចខ្លួន ។


សមត្ថកិច្ចបានប្រមូលវត្ថុតាងបានមកវិញគ្រប់ចំនួននឹងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ។
ករណីខាងលើសមត្ថកិច្ចយើងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅ ស្នងការដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram