សាហាវណាស់តូចចិត្ដនឹងវាសនាឡើងចងកសម្លាប់ខ្លួនលើដើមឈើ កម្ពស់ជិត២០ម៉ែត្រ…
ខេត្តពោធិ៍សាត់៖ បុរសមានសតិមិនប្រក្រតីម្នាក់ បានឡើងចងក នៅលើចុងឈើ កម្ពស់ជិត២០ម៉ែត្រ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចវាល២ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ។

. លោកប្រធានភូមិ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល ភិន អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។ ប៉ុន្ដែគាត់បានមកស្នាក់នៅធ្វើចម្ការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ បើតាមការសង្កេតមើលជនរងគ្រោះ ហាក់មានសតិមិនគ្រប់គ្រាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិ បានចុះទៅពិនិត្យ ប៉ុន្ដែដោយសារមិនមានអ្នកណាហ៊ានឡើង ទើបសម្រេចចិត្តកាប់រំលំដើមឈើ ដើម្បីយកសាកសពមកធ្វើបុណ្យតាមប្រពៃណី៕



