ពិតជាសំណាងណាស់ ដែលមនុស្សចំនួន១៦នាក់ បានរួចផុតពីសេចក្តីស្លាប់ទាំងអស់ ករណីលិចទូកនៅសមុទ្រ កាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០…
ខេត្តព្រះសីហនុ៖ ករណីនេះ កើតឡើងនៅចំណុចចន្លោះកោះរ៉ុងសន្លឹមនិងកោះតូច នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
អាជ្ញាធរ អះអាងថា ទូកឈើ១គ្រឿង ចេញដំណើរពីតំបន់ទំនប់រលក ក្រុងព្រះសីហនុ ឆ្ពោះទៅ ក្រុងកោះរ៉ុង ក្នុងគោលបំណង ចូលរួមខួបកំណើត ក្រុមគ្រួសារ តែសំណាងមិនល្អ ទូកក៏ខូចម៉ាស៊ីនបូមទឹក ហើយក៏ជួបព្យុះកន្ត្រាក់ វាយបែកទូកទឹកចូលលិចតែម្តង ។ នេះតាមសម្តីរបស់ជនរងគ្រោះជាម្ចាស់ទូក។

បច្ចុប្បន្នជនរងគ្រោះទាំង១៦នាក់ បានដឹកតាមទូកនេសាទមួយគ្រឿងមកដល់ដីគោកផែទំនប់រលកវិញ និងបន្ទាប់មកបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីជួយពិនិត្យតាមដានសុខភាពបន្ត ក្រោមការចាត់ចែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ។
សូមអរគុណ




