ក្តៅៗ​សម្ពាធពីខ្យល់កន្រ្តាក់ធ្វើអោយទឹកឡើងជោកជាំតែម្តងហើយនៅស្រុក ព្រៃនប់….

ខេត្ត ព្រះ សីហ នុ ៖ អាកាសធាតុ នៅ តំបន់ ស្រុក ព្រៃ នប់ ចាប់ពី ម្សិលមិញ ម៉ោងជាង ១០ យប់ ថ្ងៃ ទី ៣១ កក្កដា ២០២០ មក ទល់ និង ល្ងាច ថ្ងៃ ទី ១ សីហា ឆ្នាំ ដដែល នេះ ផ្ទៃមេឃ នៅ តែ បន្ត អួអាប់ ភ្លៀង ធ្លាក់ រាយ ប៉ាយ ទូ ទាំង ស្រុក ទាំងមូល ពី តិច ទៅ ខ្លាំង តែ សម្រាប់ ថ្ងៃនេះ មិន មាន លាយ ផ្គរ រន្ទះ ខ្លាំង ដូច ពី ម្សិល ឡើយ ( មួយ ៗ) ហើយ គិត ត្រឹម ល្ងាច នេះ ក៏ មិន មានការ ជន់ លិច ផ្លូវជាតិ ប៉ះពាល់ ដល់ ចរាចរណ៍ នោះ តែ សម្រាប់ តាម វាលស្រែ និង តំបន់ ទំនាប ប្រឡាយ ព្រែក សម្បូរ ទៅ ដោយ ទឹក ជោគ ជាំ ។ត្រឹម រយៈពេល នេះ តាម មន្ត្រី មូលដ្ឋាន ថា មិន មាន ផល ប៉ះពាល់ អ្វី ដល់ ដំណាំ កសិកម្ម ជា ពិសេស ដំណាំ ស្រូវ នោះ ទេ ព្រោះ កម្រិត ទឹកភ្លៀង ខ្លាំង ខ្សោយ ៗ មិនមែន ភ្លៀង ជាប់ គ្នា នោះ ទេ ។

សូម បញ្ជាក់ ថា កាលពី ម្សិល ភ្លៀង ធ្លាក់ ខ្លាំង នៅ យប់ ថ្ងៃ ទី ៣០ ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង ១០ យប់ បណ្ដាល អោយ ទឹក ជន់ ហូរ ចូល ផ្ទះ ប្រជាពលរដ្ឋ នៅ ក្នុងភូមិ ចំនួន 3 ភូមិ និង ហូរ កាត់ ផ្លូវជាតិ លេខ ៤ ជា កំណាត់ ៗ ត្រង់ ចន្លោះ គីឡូ 172-173 – 174-175 និង 176 មុខ តំបន់ សេដ្ឋកិច្ច ចេ ជាង ជើងគោ ហើយ ទន្ទឹម នឹង នេះ អាជ្ញាធរ មូលដ្ឋាន បាន ត្រៀម អូ ប័ រ សំរាប់ ត្រៀម ជួយ សង្គ្រោះ ផង ដែរ ព្រោះ ភ្លៀង មួយ មេនេះ បាន ធ្វើ អោយ ហូរ ប៉ះពាល់ ផ្ទះ ពលរដ្ឋ មួយ ចំនួន ព្រោះ ភ្លៀង ធ្លាក់ យ៉ាង គំហក តែ មិន ប៉ុន្មាន ក៏ ស្រក ហូរ ទៅ អស់ ផង ដែរ ។
ជាមួយ សកម្មភាព នេះ ពលរដ្ឋ សាទរ និង អរគុណ ដល់ អាជ្ញាធរ ដែល បាន ចុះ ទៅ មាន ចំណាត់ការ គ្រប់ សកម្មភាព ជួយ ដល់ ពលរ ដ្ឋ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram