ករណីចុះស្ទាក់ចាប់រថយន្ត០១គ្រឿងម៉ាក់SANGYOUG ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើ១២កៅអី ពាក់ស្លាកលេខភ្នំពេញ2J-3410 ដឹកសត្វជ្រូករស់ចំនួន២២ក្បាល…
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០១និង០២នាទីទាបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


ចុះស្ទាក់ចាប់រថយន្ត០១គ្រឿងម៉ាក់SANGYOUG ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើ១២កៅអី ពាក់ស្លាកលេខភ្នំពេញ2J-3410 ដឹកសត្វជ្រូករស់ចំនួន២២ក្បាល មកពីប្រទេសថៃឡង់ដ៍តាមច្រកទំនប់ដាច់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប ដោយគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់ លើផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្រុមការងារបាននាំបញ្ជូនបទល្មើសនិងវត្ថុតាងទាំងនេះទៅរក្សារទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។



