កម្លាំងចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ ចុះពិនិត្យឃ្លាំងស្ដុកឈើប្រណិតរបស់ឈ្មោះ អាំ សុម៉ាលី រឹបអូសបានឈើប្រណិតជាច្រើនម៉ែត្រគូបរួមនិងសត្វព្រៃមួយចំនួនផងដែរ..
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២០វេលាម៉ោង១២.២០នាទី កំលាំង ចម្រុះដឹកនាំដោយលោកព្រះរាជអជ្ញា រង ខេត្តកំពង់ស្ពឺ រួមមាន បរិស្ថាន អាវុធហត្ថ ស្រុកឱរ៉ាល់ អង្កកាWAបានចុះត្រួតពិនិត្យឆែកឆេរផ្ទះជួលមួយកន្លែងរបស់ឈ្មោះអាំ សុម៉ាលីស្ថិតនៅភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាននិយាមការ(0384872-1293662)
វត្ថុតាំងរួមមាន

១,សំណាកសត្វព្រៃ(សត្វឈ្លូសងាប់)ចំនួន១ក្បាលមានចំនួន៨គីឡូក្រាម
២ស្បែកសត្វកេះចំនួន០១ក្បាល
៣,ឈេីក្រញ៉ូងចំនួន២២៧ មានទំងាន់៣២៦៣គីឡូក្រាម
៤,ឈេីធ្នងចំនួន៣០កំណាត់ស្មេី១ម៉ែត គូស
៥,ឈេីនាងនួនចំនួន០៣កំណាត់ ស្មេី០,១០៣ត្រីគុណ ។
ឈេីក្រញូង.ធ្នង់.នាងនួនត្រូវបានយករក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចាត់ការទៅតាមនិតិវិធី។



