រថយន្តទំនើបពីរគ្រឿងបុកគ្នាត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យមួយគ្រឿងធ្លាក់ចូលទឹកប្រឡាយ និងបណ្តាលឲ្យមានអ្នករងរបួសពីរនាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តtoyota Rush បុកគ្នាជាមួយរថយន្តឡុង់គ្រឺស័រ បណ្ដាលឲ្យរថយន្ដឡង់គ្រីស័របើករេចង្កូតធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យមានមនុស្សរងរបួស២នាក់។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី០៩ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបបូរីអង្គរ តាមបណ្ដោយផ្លូវ ១០០៣កែងនឹងផ្លូវបូរីអង្គ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota Rush មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-0126ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបបែកជាបួន កន្លែងកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2Q-2168បើកបរដោយបុរសម្នាក់រួមដំណើរដោយប្រុសស្រីពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្តទាំង ពីរគ្រឿងបុកបញ្ឆិតគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តឡង់គ្រីស័ររេចង្កូតមកខាងស្ដាំដៃធ្លាក់ចូលទឹកប្រឡាយ។ប្រភពដដែរបានបន្តទៀតថា ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុក៍បាននាំគ្នាចុះជួយយកជនរងគ្រោះទាំង៣ នាក់នៅក្នុងរថយន្តឡង់គ្រីស័ររួចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជននរងគ្រោះប្រុសស្រីពីរ នាក់ដែលរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែកខាងភាគីរថយន្ត toyota RUsh បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram