ប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅក្រោមបង្គោលភ្លើង សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ

ខេត្តសៀមរាប៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នំា២០២២នេះ សមត្ថកិច្ចជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់ថា ជនរងគ្រោះឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានក្រុមចោរវាយប្លន់សម្លាប់ កាលពីម្សិលមិញ ដោយជនរងគ្រោះបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ។ ឃាតកម្ម ដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០ នាទី ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ទៀត ភេទប្រុស។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram