ករណីបុរសជនជាតិកូរេម្នាក់សង្ស័យបែកថ្នាំដើរចូលអុកឡុកពេញមន្ទីពេទ្យ និងតាមផ្លូវសាធារណៈ…


ភ្នំពេញ៖ បុរសជនជាតិកូរេម្នាក់បានដើអុកឡុកគេឯងជុំវិញមន្ទីពេទ្យកាលម៉ែត្រត្រូវបានសន្តិសុខសន្តាប់ធ្នាប់និងប្រជាពលរដ្ឋចាប់ចងរងចាំកម្លាំងសមត្ថកិច្ចមកដល់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែរបងមន្ទីពេទ្យកាលម៉ែត្រ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មឆនពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិគូរេម្នាក់សង្ស័យបែកថ្នាំ បានដើចូលទៅក្នុងមន្ទីពេទ្យកាលម៉ែត្រ រួចធ្វើសកម្មភាពអុកឡុករញ៉េរញ៉ៃដល់គ្រូពេទ្យ ភ្លាមៗនោះក៏សន្តិសុខនៅក្នុងមន្ទីពេទ្យបានយកគាត់ចេញមកខាងក្រៅមន្ទីពេទ្យ ខណៈពេលមកដល់ខាងក្រៅបុរសជនជាតិគូរេខាងលើ បានដើរកវៃគេឯងនៅតាមបណ្តោយផ្លូវ រួមទាំងវៃកញ្ចក់រថយន្តគេថែមទៀត ទើបសន្តិសុខសន្តាប់ធ្នាប់និងប្រជាពលរដ្ឋសម្រេចចិត្តចាប់បុរសជនជាតិកូរេ ខាងចងជាប់និងបង្គោលរងចាំកម្លាំងសមត្ថកិច្ចមកដល់។
ចុងក្រោយប្រហែលប៉ុន្មាននាទីក្រោយកម្លាំងសមត្ថកិច្ចក៏បានមកដល់ចំណុចកើតហេតុរួចហើយ យកទឹកយកអីឱ្យបុរសខាងលើពិសា ហើយយកគាត់ទៅអបរំរួចដោះលែងគាត់វិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram