សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការថ្មីមួយទៀត គឺបញ្ជាឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស

រាជធានីភ្នំពេញ៖សម្ដេចថ្លែងថា ដើម្បីចៀសវាងការឡើងថ្លៃត្រី ត្រីក៏គួរតែត្រូវបានរក្សាទុកដោយក្នុងដំណាក់កាលនេះ

គួរតែហាមឃាត់នូវការនាំចេញត្រីទៅក្រៅប្រទេស កន្លងទៅយើងមិនបានហាមឃាត់ទេ គឺយើងហាមតែស្រូវ និងអង្ករ ក៏ប៉ុន្តែអាចនឹងមានការនាំចេញត្រីកំហុក អញ្ចឹងទេ សុំឲ្យត្រីបង្វិលមកលក់នៅក្នុងទីផ្សារកម្ពុជា។

ការចេញវិធានការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើនៅថ្ងៃទី០៤ ខែមេសា

ឆ្នាំ២០២០ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram