នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្ដម តឹក រ៉េត សំរេចឲ្យ ប្រធានក្រុមការងារ រដ្ឋាភិបាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងព្រះសីហនុ ជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ និងទឹកអាកុល ភេសជ្ជៈមួយចំនួនធំ បានប្រគល់ជូនលោកអុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ
ទុកសម្រាប់ប្រើប្រាស់និងចែកជូនដល់រដ្ឋបាលក្រុងកោះរ៉ុង ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ ស្រុកកំពង់សីលា ក្នុងឱកាសនៃការរីករាលដាលនៃជំងឺឆ្លងខូវិដ ១៩ ។
នៅក្នុងឱកាសនោះផងដែរលោកអុី សុខឡេងអភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំជាពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាក ខណៈជំងឺខូវិដ ១៩
កំពុងតែរាតត្បាតជាសកលជាពិសេសនៅប្រទេសកម្ពុជាយើងផ្ទាល់។ លោកបានបន្តថាសូមឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសត្រូវតែសំអាតអនាម័យលាងដៃឲ្យបានញឹកញាប់ (កុំចាំឃើញក្តា មឈូសទើបស្រក់ទឹកភ្នែក) ។
ជាចុងក្រោយឯកឧត្តមតឹក រ៉េតសំរេច ក៏បានអំពាវនាវនិងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សានិងសម្អាតដៃឲ្យបានញឹកញាប់តាមសេចក្តីប្រកាសណែនាំរបស់ក្រសួងសុខាភិបាលជាពិសេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា បើមិនមានភារៈកិច្ចចាំបាច់ទេ សូមកុំចេញពីផ្ទះ ៕







