ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញពីសមរភូមិទាំង៥ របស់ក្រសួងរៀបចំដែនដី ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល….

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ។
នាឱកាសពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ចែករំលែកពីសមរភូមិទាំង៥របស់ក្រសួង ដែលក្នុងនោះរួមមាន៖
* សមរភូមិទី១៖ ធានានិនរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ
* សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈកាចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងវិវាទតាមបុរី
* សមរភូមិទី៣៖ កសាងពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការរៀបចំបទដ្ឋានគតិយុត្តិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី គ្រប់គ្រងថវិកាហិរញ្ញវត្ថុ
* សមរភូមិទី៤៖ (ការរៀបចំដែនដី) កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។ ការរៀបចំនគរូបនីយកម្ម៖ កសាងបំណិនជីវិត ទីប្រជុំជន (រៀបចំក្រុងមាន ផ្លូវ លូមធ្យោបាយធ្វើដំណើរ…) បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (បញ្ញាវន្តភាព ភាពចេះដឹង) ទ្រនំសុភមង្គល(ផ្ទះសម្បែងដែលមានទំនាក់ទំនងល្អរវាងឪពុកមា្តយកូន និងទំនៀមទំលាប់ល្អ)
* សមរភូមិទី៥៖ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ សុវត្ថិភាព និងគុណភាពសំណង់។ កម្ពុជារុងរឿង៖ ឧស្សាហកម្មសំណង់នៅតែបន្ត ឧស្សាហកម្មអចលនទ្រព្យ គ្រឿងបង្គុំសំណង់ ខ្សាច់ ឥដ្ឋ ស៊ីម៉ង់ ស្មាច់គ្រាក់ ឬស្សី ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មប្រាក់កម្ចី។
បើតាម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងបន្តលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ៕
ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែតុលា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។
អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕
សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖





