នាព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ រាជរដ្ឋា ភិបាល ចុះជួយឃុំព្រែកចង្ក្រាន និង ក្រុមគ្រួសារ ។
របាយការណ៍ នាព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ នៅវត្ត ព្រែកព្នៅ ឃុំ ព្រែកចង្ក្រាន បានប្រារព្ធពិធី កាត់ខ្សែ បូ ឆ្លងស្ពាន ឈើមួយកនែ្លង និង ប្រគេនទ័យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ រាជរដ្ឋា ភិបាល ចុះជួយឃុំព្រែកចង្ក្រាន និង ក្រុមគ្រួសារ ។
សមាសភាពអញ្ជើញចូលរួមមាន : – លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក ស៊ីធរកណ្តាល – លោក យឹម យូគង់ អភិបាលនៃគណៈអភិបាលស្រុក ស៊ីធរកណ្តាល និង ជំនួយការ – លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកនាយប៉ុស្តិ៍ លោកប្រធានមណ្ឌលសុខភាព និងជំនួយការ សរុប ១៥៣ នាក់ ស្រី ៨៧ នាក់ ។




* ទ័យទានដែលគ្រួសារឯកឧត្តម ប៉ុល រតនា ប្រគេនក្នុងវត្តនីមួយ ៗទទួលបានមាន : – អង្ករ ១០០ គីឡូក្រាម – មីម៉ាម៉ា ១ កេស – ទឹកត្រី ១ យួរ – ទឹក ស៊ីអុីវ ១ យួរ – ត្រី ខ ១០ កំប៉ុង – ទឹកសុទ្ធវីតាល់ ១ កេស * ប្រគេនបច្ច័យកសាងទាំង បួន វត្តក្នុងឃុំ ៥ ០០០ ០០០ រៀល ** សរុបថវិកាទាំងអស់ក្នុងកម្ម វិធី ១៤ ៥៧៤ ០០០ រៀល ។ ដោយក្ដីគោរព!!!!












