World Cup 2022: អាហ្សង់ទីន ឈ្នះជើងឯក ក្រោយយកឈ្នះបារាំង ដោយបាល់ប៉េណាល់ទី ៤-២

(ដូហា)៖ ក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯកពានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុមបារាំង ដោយបាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីលេងស្មើពេញម៉ោង ៣-៣។

តាមប្រភព FIFA បង្ហាញថា សម្រាប់ម្ចាស់ជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៤២លានដុល្លារ ដែលនេះគឺជាការកើនឡើងនៅចំនួន ៤លានដុល្លារបន្ថែម បើធៀបទៅនឹងជើងឯកនៅឆ្នាំ២០១៨ មានចំនួនត្រឹម ៣៨លានដុល្លារ។
នេះជាការឈ្នះពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រនៃការចូលរួមប្រជែងពាន World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបាននៅឆ្នាំ១៩៧៨ និងនៅឆ្នាំ១៩៨៦ ដ្បិតរងជើងឯក ៣លើកនៅឆ្នាំ១៩៣០, ១៩៩០ និងឆ្នាំ២០១៤។
ក្រុមមាន់គកបារាំង បានត្រឹមរងជើងឯកឆ្នាំ២០២២ នេះ ដ្បិតនាមធ្លាប់ឈ្នះជើងឯក ២លើកនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ធ្វើឲ្យពួកគេជាក្រុមរងជើងឯក ២លើក, និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ ចំនួន ២លើកផងដែរនៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៨៦ និងបានលេខ៤ នៅឆ្នាំ១៩៨២៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram