Elon Musk កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពី EU បន្ទាប់ពី Twitter បិទគណនីអ្នកសារព័ត៌មាន

(បរទេស)៖ នៅថ្ងៃសុក្រម្សិលមិញនេះសហភាពអឺរ៉ុប (EU) បានធ្វើការព្រមានកំពូលមហាសេដ្ឋីលោក Elon Musk ជាមួយការដាក់ទណ្ឌកម្មមួយចំនួន បន្ទាប់ពី Twitter បានបានបិទគណនីរបស់អ្នកសារព័ត៌មានជាច្រើន ដោយក្នុងនោះមានអ្នកសារព័ត៌មានមកពីស្ថាប័ន CNN, New York Times និង Washington Post ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា Musk កំពុងស្ថិតនៅក្នុងបន្ទាត់ក្រហមរបស់សហភាពអឺរ៉ុប ដែលទំនងជាទទួលរងការដាក់ទណ្ឌកម្មឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញបើយោងតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ក្រុមហ៊ុន Twitter អាចនឹងត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយឯណោះនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ខ្លួនសម្រាប់ការបំពានសិទ្ធិអ្នកប្រើប្រាស់។
ជុំវិញបញ្ហានេះអ្នកស្រី Vera Jourova ដែលជាអនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកវាយតម្លៃ និងតម្លាភាពបាននិយាយនៅក្នុងការបង្ហោះសារនៅលើ Twitter ថាព័ត៌មាននៃ«ការបិទគណនីអ្នកសារព័ត៌មានតាមអំពើចិត្តនៅលើ Twitter របស់ Musk គឺគួរឱ្យព្រួយបារម្ភ»។ Jourova បានបន្តទៀតថា «ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុបគឺទាមទារការគោរពសេរីភាពប្រេព័ន្ធផ្សព្វផ្សាយ និងសិទ្ធនិជាមូលដ្ឋាន» ហើយ «Elon Musk គួរតែដឹងអំពីរឿងនេះ ដែលនេះស្ថិតនៅក្រោមច្បាប់ #MediaFreedomAct របស់យើង»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram