ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង និងជាជំនួយការទទួលការងារដឹកនាំការិយាល័យអន្តរាគមន៍ បានដឹកនាំកម្លាំងប្រជុំជួរ និងចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ដេីម្បីធ្វេីការសំណេះសំណាល ណែនាំ ដល់កងកម្លាំងទាំងអស់ត្រូវតែគោរព និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ ដោយកម្លាំងទាំងអស់ត្រូវតែប្រចាំការ ២៤ម៉/២៤ម៉ មានសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ស្លៀកពាក់ឲ្យសមជានគរបាលគំរូ ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ម្យ៉ាងវិញទៀតនៅពេលចុះអនុវត្តភារកិច្ច ត្រូវមានកាយវិការទន់ភ្លន់ សុភាពរាបសារ មានសីលធម៌ តែមុឺងម៉ាត់ដេីម្បីសមជាកងកម្លាំងនគរបាលជាតិ ។

ក្នុងឱកាសនោះដែរលោកស្នងការរង ក៏បាននាំយកថវិការបស់ឯកឧត្តមស្នងការ ដេីម្បីផ្តល់ជូនដល់កងកម្លាំងផងដែរសម្រាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ ៕









