មន្ត្រីស៊ីម៉ាក់ចុះដកចេញភ្លាមៗ ក្រោយឃើញវិទ្យាល័យមួយនៅខេត្តព្រៃវែង យកគ្រាប់បែកធ្វើជួង…


(ព្រៃវែង)៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ បានឲ្យដឹងថា ក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់បានចុះទៅដោះជួងគ្រាប់បែកចេញដោយសុវត្ថិភាព ពីវិទ្យាល័យមួយនៅខេត្តព្រៃវែង

ទំព័រហ្វេសប៊ុកឯកឧត្តម ហេង រតនា បានសរសេរដូច្នេះថា៖ «ឈប់លឺសំលេងជួងគ្រាប់បែកទៀតហើយ!! ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលានិងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់fab account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ»។

សូមបញ្ជាក់ថា តាមការរាយការណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជួងគ្រាប់បែកនេះ ត្រូវបានប្រើប្រាស់នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram