មន្ត្រីយោធាពាក់សក្តិ៤ម្នាក់មានវិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ឃាត់ខ្លួនបានភ្លាមនៅខណ្ឌពោធិ៍សែនជ័យ !!!

មន្ត្រីយោធាពាក់សក្តិ៤ម្នាក់មានវិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ឃាត់ខ្លួនបានភ្លាមនៅខណ្ឌពោធិ៍សែនជ័យ !!!

រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ពាក់សក្តិ៤ មានវិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ឃាត់ខ្លួនបានភ្លាម នៅក្នុងបន្ទប់ជួលលេខ C៥ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ នាម៉ោងជា៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
បង្ករឡើងដោយឈ្មោះ សោមពិសិដ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ យោធា កងឯកភាព ទីចាត់ការឃោសនាពត៍មាន អគ្គបញ្ជាការ ឋាន:វរះសេនីយ៍ត្រីយ៍ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។


នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្ករបាននិយាយថាពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមកជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វា
បន្ទប់ និងមួយគ្រាប់ទៀតបាញ់ឡើងលើ។
បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន និង សាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram