លោក ប៊ូ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយ រងការរិះគន់ពីបងប្អូនប្រជាជន រស់នៅស្រុកសំបូរ ខេត្តក្រចេះ៖ បានឲ្យ ដឹងថា…
លោក ប៊ូ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយ រងការរិះគន់ពីបងប្អូនប្រជាជន រស់នៅស្រុកសំបូរ
ខេត្តក្រចេះ៖ បានឲ្យ ដឹងថា លោក ប៊ូ រតនា បានបង្កើតភ្នាក់ងារ ជាមន្ត្រីយោធាដើរជំរិតទាប្រាក់ពីពួកគាត់រកស៊ីដឹកឈើបន្តិចបន្តួចតាមគោយន្តកន្ត្រៃ សម្រាប់ ចិញ្ចឹមគ្រួសារ មិនតែប៉ុណ្ណោះ ក្រុមភ្នាក់ងាររបស់លោក ប៊ូ រតនា បានឃុបឃិតជាមួយពួកឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ខាងលើ
ចេញពីរ តំបន់ព្រៃឡង់និងព្រៃសហគមន៍ ស្ថិតនៅស្រុកសំបូរខេត្តក្រចេះ ប្រភពដដែលបានបន្តទៀតថា រថយន្តសាំយុង ពណ៌ខៀវ បានចូលទៅដឹកជញ្ជូនឈើ ខុសច្បាប់ស្ទើរជារៀងរាល់ថ្ងៃចេញតាមផ្លូវចិននិងផ្លូវអង្ក្រងសាប ស្ថិតនៅឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
លោក ប៊ូ រតនា នាយផ្នែករដ្ឋព្រៃឈើជ្រោយបន្ទាយកំពង់បើក ភ្លើងខៀវឲ្យពួកឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់បានយ៉ាងរលូន គ្មានការរំខាន ពីសមត្ថកិច្ចជំនាញនៅក្នុងខេត្តក្រចេះនោះទេ។




